681 ezgif.com resize
Swift cc time

លោក ពេជ សូវៀត បង្កើតAPPឈ្មោះ«អួត App» ផ្សាយតំបន់ទេសចរណ៍នៅកម្ពុជាទៅអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អួត APP ត្រូវបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍នៅក្នុងកម្ពុជាទៅកាន់អន្ដរជាតិ។ ប៉ុន្ដែក្នុងការប្រមូលព័ត៌មាន ឬទិន្នន័យ អំពីតំបន់ទេសចរណ៍និមួយៗនៅកម្ពុជា គឺមិនងាយស្រួលនោះទេ។ ទោះបីជាយ៉ាណាក៏ដោយ ក្រុមអួត APP ចាត់ទុកថាបញ្ហានេះមិនមែនជាបញ្ហាធំនោះទេ ព្រោះវាជាបញ្ហាដែល startup តែងតែជួប។

លោក ពេជ សូវៀត សហស្ថាបនិក អួត APP បានប្រាប់ស៊ីស៊ីថាមស៍ថា មានផលវិបាកជាច្រើនក្នុងការប្រមូលព័ត៌មាន និងទិន្នន័យអំពីតំបន់ទេសចរណ៍នៅកម្ពុជា។ ពិព្រោះអ្នកប្រើប្រាស់អួត APP មានចំនួនប្រមាណជាង៦ពាន់នាក់ប៉ុណ្ណោះ ដោយសារតែវាជា APPថ្មី អញ្ចឹងយើងត្រូវការការអ្នកប្រើប្រាស់ច្រើន។ បន្ថែមពីនេះ អ្នកប្រើប្រាស់ទាំងអស់ នៅពេលទើបប្រើប្រាស់អួត APP ដំបូង មិនទាន់សូវចេះប្រើប្រាស់ ដូច្នេះពួកគេមិនទាន់ហ៊ានក្នុងការចែករំលែកច្រើននោះទេ ហើយពេលខ្លះពួកគេបានដើរលេងដែរ ប៉ុន្ដែមិនបានចែករំលែក។

រូបភាព៖ អួត App

លោក ពេជ សូវៀត បានបន្ដថា ក្រុមការងារអួត APP ស្គាល់អ្នកចូលចិត្តដើរលេងច្រើន ដូច្នេះពួកយើងត្រូវការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ដើម្បីឱ្យពួកគេចែករំលែកបទពិសោធនៃការដើរលេងនៅលើអួត APP។ យើងត្រូវការពេលវេលា ធនធាន និងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលចិត្តដើរលេង ក្នុងការប្រមូលព័ត៌មានអំពីតំបន់ទេសចរណ៍នៅកម្ពុជា។

លោក ពេជ សូវៀត បានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយអួត APP ប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នេះបាន ដោយការព្យាយាមបង្កើតភាពងាយស្រួលតាមរយៈអេបនេះ។ ដោយការប្រើប្រាស់លឿន រលូន ហើយនៅពេលអ្នកប្រើប្រាស់យល់ពីគុណតម្លៃរបស់អួត APP ដូច្នេះពួកគេចាប់ផ្ដើមប្រើប្រាស់ និងជួយអួតតទៅទៀត។ បន្ថែមពីនេះក្រុមការងារអួត APP ជាអ្នកអ្នកចូលចិត្តដើរលេងផ្ទាល់តែម្ដង ដែលអាចធ្វើឱ្យពួកយើងប្រមូលព័ត៌មានទាំងអស់នេះបាន។

រូបភាព៖ អួត App

ក្រុមការងារ អួត APP មានរបៀបច្រើនក្នុងការប្រមូលព័ត៌មានទាងអស់នេះ ប៉ុន្ដែនៅតែអាចជួបផលវិបាកមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជា startup បញ្ហាទាំងអស់អស់នេះមិនមែនជាបញ្ហាធំនោះទេ។ យើងព្យាយាមដោះស្រាយជាមួយបញ្ហាដែលបានជួប។

លោក ពេជ សូវៀត បានបញ្ជាក់ថា សម្រាប់អ្នកដែលចង់ផ្ដល់ព័ត៌មានអំពីតំបន់ទេសចរណ៍នៅកម្ពុជា អាចផ្ដលព័ត៌មានបានតាមរយៈគេហទំព័រហ្វេសប៊ុក របស់អួត APP និង តេលេក្រាម ដោយការសរសេរអត្ថបទខ្លីអំពីតំបន់ទេសចរណ៍នោះ ផ្ដល់រូបភាព ទីតាំង និងលេងទូរស័ព្ទទំនាក់ទំនង ដែលវាជាវិធីផ្ដល់ព័ត៌មានងាយៗ ហើយគោលបំណងចុងក្រោយ គឺបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដែលជាសហគមន៍នៅក្នុងតំបន់និមួយៗ ដើម្បីឱ្យប្រជាជនមានការងារធ្វើ មានចំណូល នេះជាអ្វីដែលអួត APP ខំប្រឹង។

គួរបញ្ជាក់ថា អួត APP បានបង្កើតឡើងដោយយុវជនខ្មែរចំនួន៥នាក់។ អួត APP ត្រូវបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍នៅក្នុងកម្ពុជាទៅអន្ដរជាតិ។ ជាពិសេស ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលចិត្តដើរលេងនៅកម្ពុជា ជាមួយអន្ដរជាតិ៕

រូបភាព៖ អួត App
រូបភាព៖ អួត App
រូបភាព៖ អួត App
រូបភាព៖ អួត App


ពាក្យទាក់ទង: អួតAPP
Khcct banner

អត្ថបទទាក់ទង