Cctimesw1140xh150cm copy

ត្រីបាឡែន ៥១ ក្បាលងាប់បន្ទាប់ពីជាប់គាំងក្នុងឆ្នេរនៅភាគខាងលិចអូស្ត្រាលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ស៊ីដនី៖ ក្រុមអាជ្ញាធរបានឲ្យដឹងថាត្រីបាឡែនរាប់សិបក្បាលបានស្លាប់តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរមួយក្នុងប្រទេសអូស្ត្រាលីភាគខាងលិច។ ត្រីបាឡែន ៥១ ក្បាល ស្ថិតក្នុងចំណោមហ្វូងសត្វជិត ១០០ ក្បាលត្រូវបានគេប្រទះឃើញនៅឆ្នេរ Cheynes ក្បែរទីក្រុង Albany ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perth កាលពីថ្ងៃអង្គារ។

សេវាឧទ្យាន និងសត្វព្រៃរបស់រដ្ឋបានអះអាងថា ខ្លួនកំពុងធ្វើការជាមួយអ្នកស្ម័គ្រចិត្តដើម្បីព្យាយាមជួយសង្គ្រោះត្រីបាឡែនចំនួន ៤៦ ក្បាលដែលនៅសេសសល់ ដោយមានផែនការណែនាំបាឡែនទៅកាន់ទឹកកាន់ទឹកជ្រៅវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង