ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាអាចនឹងទទួលរងឥទ្ធិពលព្យុះទី៥ ឈ្មោះ ដុកស៊ូរី ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ហើយព្យុះនេះអាចមកដល់ប្រទេសចិនក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣ ហើយស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានស្ថានភាពដូចជា ៖
១.តំបន់ទំនាបកណ្តាល
អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យមនិងបង្គួរ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀងធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
២.តំបន់ខ្ពង់រាប
បណ្តាខេត្តដែលស្ថិតនៅក្នុងខេត្តនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមនិងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ
បណ្តាខេត្តនៅតាមមាត់សមុទ្រដូចជា ខេត្តកោះកុង កែប កំពត និង ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រអាចនឹងមានខ្យល់បោកបក់ខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។
អាស្រ័យដូចបានជម្រាបជូនចខាងលើសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសបងប្អូនប្រជានេសាទនៅក្នុងលំហសមុទ្រសូមបង្កើនការប្រុងប្រយ័ត្ន៕
