Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារ លើកការបោះឆ្នោតអាណត្តិទី៧នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ទេព នីថា អគ្គ​លេខាធិការគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​បញ្ជាក់ថា គ.ជ.ប ចំណាយ​ក្នុងខ្ទង់​ជាង​៥០​លាន​ដុល្លារ លើ​ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី​៧ ឆ្នាំ២០២៣។

ថ្លែងក្នុង សន្និសីទបូកសរុបសភាពការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៧ លោក ទេព នីថា បានបញ្ជាក់ថា គ.ជ.ប ចំណាយ​ប្រមាណ២ម៉ឺន​រៀល​លើការរៀបចំ​លិខិតស្នាមឯកសារនៃអ្នក​បោះឆ្នោតម្នាក់ៗ ហើយការ​ចំណាយ​ច្រើនបំផុតនោះ គឺ​លើ​សម្ភារបោះឆ្នោត និងមន្ត្រី​រៀបចំការ​បោះឆ្នោត​ជាង​១៥ម៉ឺននាក់ ដោយ​ជាង១៤ម៉ឺននាក់ក្នុងរយៈពេល​ខ្លី និងជាង១ម៉ឺននាក់ ជាមន្ត្រីថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ។

សូមជម្រាបថា ប្រជាពលរដ្ឋជាង ៨០ភាគរយ ទៅចូលរួមបោះឆ្នោត ខណៈលទ្ធផលបណ្តោះអាសន្ន បក្សប្រជាជនមានសម្លេងគាំទ្រច្រើនជាងគេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង