Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សម្តេច ហ៊ុន​ សែន អត្រាអ្នកចូលរួមបោះឆ្នោតជាង៨០ភាគរយ បង្ហាញពីពលរដ្ឋកម្ពុជាស្រឡាញ់សន្តិភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ២៣ កក្កដានេះ បានចាត់ទុកចំនួនអត្រាអ្នកចូលរួមបោះឆ្នោតជាង៨០ភាគរយ ក្នុងការបោះឆ្នោតនៅអាណត្តិទី៧នេះ បង្ហាញពីប្រជាពលរដ្ឋស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ ហើយផ្តើមដកខ្លួនចេញពីក្រុមគណបក្សដែលជាប់ព័ន្ធជាមួយក្រុមគណបក្សប្រឆាំងដែលមានលោក សម​ រង្ស៊ី នៅពីក្រោយខ្នង។

សម្តេច ហ៊ុន សែន បានហៅការបោះឆ្នោតនៅពេលនេះ គឺបង្ហាញពីភាពចាស់ទុំពីដំណើរការបោះឆ្នោតនៅកម្ពុជា ហើយក្រុមនយោបាយប្រឆាំងជ្រុលនិយមក្រៅប្រទេសនឹងត្រូវកាត់បន្ថយ។សម្រាប់សម្តេច ហ៊ុន សែន ក្រុមគាំទ្រក្នុងប្រទេសហើយចូលរួមចាញ់ការឃោសនា ត្រូវបានរាជរដ្ឋាភិបាលកំណត់អត្តសញ្ញាត ហើយក្រុមការងារកំពុងតាមដាននិងត្រួតពិនិត្យពីផ្លូវច្បាប់។

សម្តេច ហ៊ុន សែន បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលចាញ់បោកការឃោសនារបស់គណបក្សប្រឆាំងត្រូវចូលខ្លួនសារភាព ហើយមិនដូច្នេះទេនឹងត្រូវប្រឈមនឹងផ្លូវច្បាប់ដោយសារបំពានច្បាប់បោះឆ្នោត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង