681 ezgif.com resize
Moneygramott moi1280x163px

គ.ជ.ប៖ ពលរដ្ឋទៅបោះឆ្នោតបណ្តោះអាសន្នសរុបជិត ៨លាននាក់ ស្មើជាង៨១%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចំនួនបណ្តោះអាសន្នអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃទី២៣កក្កដានេះ គិតត្រឹមម៉ោង ១៥:៤០នាទី មានចំនួនសរុប ៧,៩១២,០៨១ នាក់ ស្នើនឹង ៨១,៤៨ភាគរយ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប។

សូមជម្រាបថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដានេះ មានចំនួនជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយបានមន្រ្តីប្រចាំនៅការិយាល័យបោះឆ្នោតប្រមាណ ១៤ម៉ឺននាក់ និងបានត្រៀមកងកម្លាំងសន្តិសុខជាង ៧ម៉ឺននាក់ និងអ្នកសង្គេតការណ៍អន្តរជាតិចូលរួមមានចំនួន៤២៣នាក់ ដែលមកពី៥៩ស្ថាប័ន អ្នកសង្គេតការណ៍ជាតិមាន១៣៤ស្ថាប័ន មានចំនួនជិត៩ម៉ឺននាក់៕

Khcct banner

អត្ថបទទាក់ទង