
ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅមុននេះបន្តិចថា គិតត្រឹមម៉ោងជិត ១២ថ្ងៃទី២៣ ខែកក្កដានេះ ឃើញថាអាជ្ញាធរមានសមត្ថកិច្ច បានបង្រ្កាបករណីជ្រុលនិយម ចំនួន២ករណី ដែលកើតឡើងនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាញសង្គមមួយចំនួន។
បើតាម លោក ខៀវ សុភ័គ បានឲ្យដឹងថា ការបង្រ្កាបករណីជ្រុលនិយម១ករណី ដែលអាជ្ញាធរចាប់បុរសម្នាក់ដែលព្យាយាមយកសន្លឹកឆ្នោតរត់ចេញពីមណ្ឌលបោះឆ្នោតនៅភ្នំពេញ និងមួយករណីទៀត នៅតាមបណ្តាញសង្គមអនឡាញដែលអាជ្ញាធរកំពុងធ្វើការស៊ើបអង្គេត ស្វែងរកចាប់ខ្លួន។
សូមជម្រាបថា ចំពោះស្ថានភាពបោះឆ្នោតនៅទូទាំងប្រទេស គិតមកដល់ម៉ោងនេះ គឺមានដំណើរការល្អ ដែលអាចកំណត់ជោគជ័យបាន ៨០%ហើយ៕