Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋជិត ៥លាននាក់ បានចេញទៅបោះឆ្នោត គិតត្រឹមម៉ោង១១ព្រឹក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកត្រឹមម៉ោង ១១:០២ នាទីព្រឹក មានអ្នកបោះឆ្នោតដែលបានមកបោះឆ្នោតចំនួន ៤,៧១៤ ០៧៤នាក់ ស្មើនឹង ៤៨,៥៧%។ នេះបើតាមការឲ្យដឹងពីលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។

នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដានេះ មានចំនួនជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេសដោយបានមន្រ្តីប្រចាំនៅការិយាល័យបោះឆ្នោតប្រមាណ ១៤ម៉ឺននាក់ និងត្រៀមកងកម្លាំងសន្តិសុខជាង ៧ម៉ឺននាក់ និងអ្នកសង្គេតការណ៍អន្តរជាតិចូលរួមមានចំនួន៤២៣នាក់ ដែលមកពី៥៩ស្ថាប័ន អ្នកសង្គេតការណ៍ជាតិមាន១៣៤ស្ថាប័ន មានចំនួនជិត៩ម៉ឺននាក់។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង