681 ezgif.com resize
Moneygramott moi1280x163px

កម្លាំងសន្តិសុខជាង៧ម៉ឺននាក់ត្រៀមចុះការពារ«សុវត្ថិភាព,សណ្តាប់ធ្នាប់»អំឡុងពេលបោះឆ្នោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ គ.ជ.ប

ភ្នំពេញ៖ កងកម្លាំងសន្តិសុខជាង៧ម៉ឺននាក់ត្រៀមចុះការពារ«សុវត្ថិភាព,សណ្តាប់ធ្នាប់»អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេសជាង២ម៉ឺនការិយាល័យ។

រូបភព៖ គ.ជ.ប

លោក ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២១កក្កដានេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជា​មួយភាគីពាក់ព័ន្ធ ស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

លោក ហង្ស ពុទ្ធា បានមានលើកឡើងថា ២១ថ្ងៃ នៃអំឡុងពេល នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គឺមានដំណើរការល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ហើយក៏មិនមាន បាតុភាពធំដុំណាមួយកើតឡើងនោះដែរ។

បើតាមលោក ទេព នីថា អគ្គលេខា គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប បានត្រៀមរួចជាស្រេចក្នុងការរៀបចំដំណើរការបោះឆ្នោតនេះ ដោយបានមន្រ្តីប្រចាំនៅការិយាល័យបោះឆ្នោតប្រមាណ ១៤ម៉ឺនាក់ និងត្រៀមកងកម្លាំងសន្តិសុខជាង ៧ម៉ឺននាក់ និងអ្នកសង្គេតការណ៍អន្តរជាតិចូលរួមមានចំនួន៤២៣នាក់ ដែលមកពី៥៩ស្ថាប័ន អ្នកសង្គេតការណ៍ជាតិមាន១៣៤ស្ថាប័ន មានចំនួនជិត៩ម៉ឺននាក់។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

Khcct banner

អត្ថបទទាក់ទង