Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

យុវតី ឃួង ស៊ីណាម៉ាលីន ឈ្នះ«មេដាយមាស»ការប្រកួតបញ្ញាវន្តអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី ឃួង ស៊ីណាម៉ាលីន នាថ្ងៃទី១៩ កក្កដា បានចូលរួមប្រកួតកម្មវិធីបញ្ញាវន្តអន្តរជាតិ ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងកម្មវិធីប្រកួតនេះ យុវតីរូបនេះ បានឈ្នះមេដាយមាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ខាងតែងសេចក្តីជាក្រុម និង មេដាយមាស និងប្រាក់៤នៃវិញ្ញាសារប្រកួតផ្សេងៗទៀត ក្នុងចំណោមសិស្សានុសិស្សជាង ២០០០នាក់ មកពីបណ្តាប្រទេសជាង ២០។

យុវតី ឃួង ស៊ីណាម៉ាលីន បានជាប់នៅក្នុងការប្រកួតកម្មវិធីបញ្ញាវន្តអន្តរជាតិ ឆ្នាំ២០២៣ (World Scholar’s Cup ២០២៣) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្ដទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅសកលវិទ្យាល័យYale (Yale University) សហរដ្ឋអាម៉េរិក។ នៅក្នុងកម្មវិធីប្រកួតនេះ យុវតីរូបនេះ បានឈ្នះមេដាយមាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ខាងតែងសេចក្តីជាក្រុម និងមេដាយមាសនិងប្រាក់៤នៃវិញ្ញាសារប្រកួតផ្សេងៗទៀត។

គួរបញ្ជាក់ថា ការប្រកួតបញ្ញាវន្តអន្តរជាតិ ធ្វើជាភាសាអង់គ្លេស និងធ្វើទៅលើ ០៤វិញ្ញាសារ។ វិញ្ញាសារទាំងនោះរួមមាន Team Debate (ការដេញដោលមតិ) Collaborative Writing (សរសេរអត្ថបទលើ ៣ ប្រធានបទ) Scholar's Challenge (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ) និង Scholar's Bowl (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ)។ ក្នុងនោះដែរ មានវិញ្ញាសារបី ដែលធ្វើជាក្រុម ហើយមួយក្រុមមានសមាជិក ០៣នាក់ ចំណែកឯវិញ្ញាសារ Scholar's Challenge ធ្វើជាលក្ខណៈបុគ្គល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង