Cc times  web banner kh

ពូជស្រូវក្រអូបថ្មី«ចំប៉ីស៧០» ជិតមានវត្តមាននៅលើទីផ្សារហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ពូជស្រូវក្រអូបថ្មីឈ្មោះចំប៉ីស៧០ (CPS70) ជិតមានវត្តមាននៅលើទីផ្សារហើយ។ ចំប៉ីស៧០ ជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួនប្រាំដងគឺពូជស្រូវផ្ការំដួល។ ពូជស្រូវនេះត្រូវបានដាំដុះ ហើយឆាប់ៗខាងមុខនេះ គេនឹងអាចទិញស្រូវនេះ បានពីទីផ្សារ។

អូស្ត្រាលី សហការជាមួយក្រសួងកសិកម្ម បានដាក់អោយប្រើប្រាស់ CPS70 កាលពីខែមេសាកន្លងមកនេះ ហើយបានចែកចាយគ្រាប់ពូជស្រូវ ដល់មន្ទីរកសិកម្មខេត្ត សហករណ៍កសិកម្ម និងប្រជាកសិករ។ ឥឡូវពូជស្រូវនេះត្រូវបានដាំដុះ ហើយឆាប់ៗខាងមុខនេះ គេនឹងអាចទិញស្រូវនេះពីទីផ្សារ។

CPS70 គឺជាលទ្ធផលនៃកិច្ចសហការរវាងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ វាជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួនប្រាំដងគឺពូជស្រូវផ្ការំដួល។ វាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ហើយអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ហើយដោយសារភាពធន់ខ្ពស់ អាចដាំដុះបាន ២ ទៅ ៣ ដងក្នុងមួយឆ្នាំ បង្កើនបរិមាណផលិតកម្ម និងប្រាក់ចំណូលប្រចាំឆ្នាំ៕

រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ
រូបភាព៖ Sesan-សេសាន


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង