Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញ តែត្រូវមានការប្រុងប្រយ័ត្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០កក្កដានេះ ប្រកាសអនុញ្ញាតឲ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញ ដោយទូកដែលមានសុវត្ថិភាពល្អ និងប្រជានេសាទ អាចចេញនេសាទបាន ក្នុងរយៈពេលខ្លីៗ ក្រោយអាកាសធាតុធូរស្រាល ខណៈអាជ្ញាធរបន្ដត្រៀមជានិច្ចដើម្បីអន្ដរាគមន៍ក្នុងករណីចាំបាច់។

លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយផ្អែកទៅលើការតាមដានអាកាសធាតុ សម្រាប់ថ្ងៃនេះគឺរលកសមុទ្របានធ្លាក់ចុះ មកនៅកម្រិតលើធម្មតាបន្តិច ហើយមេឃនៅមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ផ្អែកលើស្ថានភាពនេះ អាចសម្រួលឲ្យពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវទូក ធ្វើដំណើរបានដោយស្ថិតនៅក្នុងស្ថានភាពដែលមានការប្រុងប្រយ័ត្ន។

លោកអភិបាល បានឲ្យដឹងថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ មានតម្រូវការនៃស្បៀងដឹកជញ្ជូន ឬការធ្វើដំណើរសម្រាប់ការទំនាក់ទំនងនេះ គឺអាជ្ញាធរបានដាក់ចេញនូវការសម្រេចអនុញ្ញាតឲ្យមានការធ្វើដំណើរទៅកាន់ដីកោះ ដោយមធ្យោបាយទូកដែលមានសុវត្ថិភាពល្អ ហើយការធ្វើដំណើរនេះត្រូវតែមានអាវពោងសុវត្ថិភាពស្ថិតក្រោមការជួយត្រួតពិនិត្យដោយមន្រ្តីជំនាញឲ្យបានច្បាស់លាស់ទាក់ទងនឹងការបង្ការប្រុងប្រយ័ត្នហានិភ័យដែលអាចនឹងកើតមានឡើងដោយបច្ច័យផ្សេងៗ។

លោកអភិបាល បានបញ្ជាក់ថា ចំពោះបងប្អូនប្រជានេសាទ ក៏អនុញ្ញាតឲ្យចេញដំណើរទៅប្រកបរបរនេសាទបាន ប៉ុន្តែសុំឲ្យការនេសាទតែក្នុងរយៈពេលខ្លីៗ មិនអនុញ្ញាតឲ្យដោយការនេសាទហួសដែនកំណត់ដែលអាចនឹងមានហានិភ័យកើតឡើង គឺលំបាកក្នុងការទំនាក់ទំនងនឹងការចាត់វិធានការនានាសម្រាប់ការជួយសម្របសម្រួលផ្សេងៗ។

ជាចុងក្រោយ លោកអភិបាល ក៏បានសំណូមពរដល់កងកម្លាំងមានសមត្ថិកិច្ចទាំងអស់គឺយកចិត្តទុកដាក់ ក្នុងការចាត់ចែងអនុគ្រោះសម្របសម្រួលផ្តល់ភាពកក់ក្តៅសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ សូមអាជ្ញាធរចាត់ចែងឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង