681 ezgif.com resize
Swift cc time

ជនជាតិជប៉ុននិងអ៊ុយក្រែន៤នាក់រួមគ្នាជួយ«និស្សិតប្លាស្ទិច»ក្នុងការប្រមូលសំរាមនៅភ្នំពេញ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ជនជាតិជប៉ុន និង អ៊ុយក្រែន ៤នាក់ កាលពីពេលថ្មីៗនេះ បានសហការគ្នាជួយក្រុមយុវជននិស្សិតប្លាស្ទិច ក្នុងប្រទេសកម្ពុជា ក្នុងការប្រមូលសំរាមនៅទីតាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្ដែគួរអោយសោកស្ដាយដែលទីតាំងនោះប្រមូលសំរាមស្អាត មិនទាន់បានមួយថ្ងៃផង ក៏ត្រូវបានគេចោលសំរាមពេញម្ដងទៀត។

ជនជាតិជប៉ុនរូបនេះ តែងតែធ្វើដំណើរមកកម្ពុជា ជារៀងរាល់ខែ ដើម្បីចូលរួមជាមួយនិស្សិតប្លាស្ទិច ក្នុងការសម្អាតបរិស្ថានទាំងនៅលើគោក និង នៅក្នុងប្រឡាយលូទឹកស្អុយ។ ក្រៅពីការសម្អាតបរិស្ថាន ជនជាតិជប៉ុនរូបនេះ ក៏បានជួយក្មេងៗក្រីក្រនៅគំនរសំរាម និងកន្លែងផ្សេងៗទៀតផងដែរ៕


Khcct banner

អត្ថបទទាក់ទង