Cctimesw1140xh150cm copy

រុស្ស៊ីបើកការវាយប្រហារ«ឃ្លាំងអាវុធ»អ៊ុយក្រែនជាច្រើនតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហានអ៊ុយក្រែនឈរនៅពីលើរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញនៅក្នុងភូមិ Rusaniv  កាលពីថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២២

រុស្សី៖កងកម្លាំងរុស្ស៊ីនាថ្ងៃអង្គារនេះបានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហាររបស់អ៊ុយក្រែននៅតំបន់ Donetsk និង Krasny ខណៈដែលអ៊ុយក្រែនបានឆ្លើយតបវិញថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងកាំភ្លើងធំរបស់រុស្ស៊ី និងវត្ថុយោធាផ្សេងទៀតក្នុងតំបន់សមភូមិជាច្រើនកន្លែង។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានកម្ទេចទាហានអ៊ុយក្រែនប្រហែល ៣៥ នាក់នៅក្នុងតំបន់ Kupyansk ក្នុងរយៈពេលមួយថ្ងៃកន្លងមក ហើយបានវាយលុកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែននៅភាគខាងត្បូងតំបន់ Donetsk និង Kherson ។កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារឃ្លាំងរំសេវជាច្រើនរបស់អ៊ុយក្រែននៅក្នុងតំបន់ Zaporozhye, Luhansk និង Donetsk កាលពីថ្ងៃអាទិត្យផងដែរ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃចន្ទបានចេញរបាយការណ៍មួយដោយអះអាងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះមានការប្រយុទ្ធប្រហែល ២៩ ដងរវាងខ្លួននិងកងទ័ពរុស្ស៊ីនៅតំបន់ Kupiansk, Krasny, Bakhmut និងតំបន់ផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង