ភ្នំពេញ៖ កញ្ញា លេញ សុថារ័ត្ន កាលពីពេលថ្មីៗនេះ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ ពីសាកលវិទ្យាល័យស៊ីដនី ប្រទេសអុស្ដ្រាលី។ កញ្ញា សុថារ័ត្ន បានបន្ដការសិក្សានៅប្រទេសអូស្ដ្រាលី តាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards Scholarship ។
កញ្ញា លេញ សុថារ័ត្ន បានឲ្យដឹងថា ឱកាសដែលមានក្នុងប្រទេសអូស្ត្រាលីបានបង្កើនសមត្ថភាព និងបង្កើនការយល់ដឹងរបស់ក្នុងការអប់រំកាន់តែស៊ីជម្រៅ។ ជាពិសេស ការឆ្លុះបញ្ចាំងពីមេរៀនទាំងនោះនៅក្នុងប្រទេសកម្ពុជា។ កញ្ញា សុថារ័ត្ន បានបញ្ជាក់ថា កញ្ញាត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តជំនាញ និងការយល់ដឹងដែលទទួលបានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
កញ្ញា លេញ សុថារ័ត្ន បានបន្ដថា នៅពេលកញ្ញាចូលប្រឡូកក្នុងវិស័យអប់រំឡើងវិញ គោលបំណងរបស់កញ្ញា គឺជំរុញទឹកចិត្តស្ត្រីមកពីខេត្តនានា ឲ្យដាក់ពាក្យសុំអាហារូបករណ៍ Australia Awards និងធ្វើជាគំរូរបស់ពួកគេ៕