Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កញ្ញា ស៊ីវ គឹមលី សម្រេចរៀនបន្តជំនាញ«បច្ចេកវិទ្យានុយក្លេអ៊ែរ»ក្រោយចប់នុយក្លេអ៊ែរស៊ីវិល

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

រុស្ស៊ី៖ កញ្ញា ស៊ីវ គឹមលី ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនុយក្លេអ៊ែរស៊ីវិល (Nuclear Power Engineering and Thermal Physics)។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ កញ្ញា គឹមលី នឹងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតជំនាញបច្ចេកវិទ្យានុយក្លេអ៊ែរ (Nuclear Physics and Technology) ដោយសារតែកញ្ញាគិតថា ការយកចំណេះដឹងមកបម្រើប្រទេស កញ្ញាគួរតែមានចំណេះដឹងច្រើនជាងនេះ យ៉ាងតិចណាស់ក៏ថ្នាក់អនុបណ្ឌិតដែរ។

កញ្ញា ស៊ីវ គឹមលី មានវ័យ២៣ឆ្នាំ និងមានទីកន្លែងកំណើតនៅខេត្តបាត់ដំបង។ ក្រោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ គឹមលី បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល នៅប្រទេសរុស្ស៊ី។ បច្ចុប្បន្ននេះ គឹមលី បានបញ្វប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយក៏នឹងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបច្ចេកវិទ្យានុយក្លេអ៊ែរ នៅប្រទេសរុស្ស៊ីដដែល។

កញ្ញា គឹមលី បានប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនេះ ព្រោះការសិក្សាថ្នាក់បរិញ្ញាបត្រគឺនៅមានកម្រិត ជាពិសេសបើចង់យកចំណេះដឹងមកបម្រើប្រទេស គួរតែមានចំណេះដឹងច្រើនជាងនេះយ៉ាងតិចណាស់ក៏ថ្នាក់អនុបណ្ឌិតដែរ។ ម្យ៉ាងវិញទៀតការសិក្សាជំនាញបច្ចេកវិទ្យានុយក្លេអ៊ែរ ស្វែងយល់បន្ថែមអំពីការយកបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលមានកម្មវិធីជាច្រើនដែលជាមូលដ្ឋានសម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង។ ពិសេសកម្មវិធីដែលល្បីជាងគេគឺថ្នាំពេទ្យ និងការផលិតអគ្គិសនី ប៉ុន្តែមានផ្នែកផ្សេងទៀតក្នុងវិស័យចម្រុះដូចជា កសិកម្ម ឧស្សាហកម្ម និងសិល្បៈ ជាដើម។

យុវតីវ័យ២៣ឆ្នាំរូបនេះ បានបន្ដថា ការសិក្សាជំនាញនេះមិនពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ គ្រឿងផ្ទុះផ្សេងៗ ទាំងស្រុងនោះទេ វាពាក់ព័ន្ធនឹងផ្នែកផ្សេងៗទៀតដូចជា វិទ្យុសកម្មជាដើម។ ជាពិសេស ថាមពលនុយក្លេអ៊ែរក៏មានចំណែកនៅក្នុង វិស័យសុខាភិបាល វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងការដឹកជញ្ជូនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង