ចិន៖មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនរំពឹងថា ព្យុះទីហ្វុង Talim នឹងផ្លាស់ទីទៅកាន់ឈូងសមុទ្រ Beibu ក្នុងសមុទ្រចិនខាងត្បូង ហើយវាអាចនឹងបោកបក់ជាលើកទីពីរ នៅតំបន់ឆ្នេរនៃតំបន់ស្វយ័ត ក្វាងស៊ី នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua បានរាយការណ៍។
ព្យុះទីហ្វុង Talim បានក្លាយជាព្យុះទីហ្វុងទីមួយដែលបានបោកបក់មកលើដីប្រទេសចិនក្នុងឆ្នាំនេះកាលពីល្ងាចថ្ងៃចន្ទ ដោយបានជំរុញឱ្យអាជ្ញាធរក្នុងខេត្តក្វាងទុងចេញការជម្លៀសចេញ និងបិទតំបន់ទេសចរណ៍នៅតាមឆ្នេរសមុទ្រ។សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា មនុស្សជិត ២៣០,០០០នាក់នៅក្នុងខេត្តក្វាងទុងត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពកាលពីថ្ងៃចន្ទ។អាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យបិទគោលដៅទេសចរណ៍ឆ្នេរសមុទ្រចំនួន៦៨ ដោយបានហៅទូកនេសាទចំនួន ២,៧០២ ត្រឡប់មក៕