អាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Biden បានច្រានចោលការរិះគន់អំពីគ្រាប់បែកចង្កោមរបស់ខ្លួនដែលកំពុងតែបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន អាវុធត្រូវបានបញ្ជូនទៅទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន Jake Sullivan លោកក៏បានច្រានចោលដែរថាអាម៉េរិកអាចនឹងបាត់បង់ សិទ្ធិអំណាចសីលធម៌ ដោយសារការផ្តល់គ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសទៅកាន់អ៊ុយក្រែនដើម្បីប្រើប្រាស់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
លោក Sullivan បានលើកឡើងថាការសម្រេចចិត្តរបស់ប្រធានាធិបតី Joe Biden កាលពីដើមខែនេះថា បើទោះបីជាគ្រាប់បែកចង្កោមត្រូវបានហាមប្រាមនៅក្រោមសន្ធិសញ្ញាអន្តរជាតិ ដែលចុះហត្ថលេខាដោយប្រទេសជាង ១០០ ប៉ុន្តែ ទាំងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនមិនធ្លាប់ជាហត្ថលេខីនៃកតិកាសញ្ញានោះទេ។ លោក Biden បានលើកឡើងកាលពីដើមខែថា ដោយសារតែសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនមានការខ្វះខាតគ្រាប់កាំភ្លើងធំធម្មតា គាត់ត្រូវបានគេបង្ខំឱ្យផ្តល់គ្រាប់បែកចង្កោមជាដំណោះស្រាយបណ្តោះអាសន្ន។
ចំណែក លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា សេតវិមានបានចាត់ទុកការប្រើប្រាស់គ្រាប់បែកចង្កោមថាជាឧក្រិដ្ឋកម្មសង្គ្រាម។ លោកបន្តថា គ្រាប់បែកចង្កោមត្រូវបានហាមប្រាមជុំវិញពិភពលោក ដោយសារតែគ្រាប់បែកមួយចំនួនដែលពួកគេបញ្ចេញមិនបានបំផ្ទុះ បង្កើតការគំរាមកំហែងដល់ជនស៊ីវិល ហើយការបញ្ចូនគ្រាប់បែកប្រភេទនេះគឺជាការគំរាមគំហែងដល់សុវត្ថិភាពរបស់រុស្សីបន្ថែមទៀត។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ ជនស៊ីវិល ៨៦,៥០០នាក់ត្រូវបានសម្លាប់ដោយគ្រាប់បែកចង្កោម ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ហើយមនុស្សជាច្រើននាក់ទៀតត្រូវបានបាត់បង់ជីវិត៕