681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងមហាផ្ទៃអនុញ្ញាត«សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា»បន្តសកម្មភាពបណ្ដោះអាសន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ កក្ដដានេះ បានចេញសេចក្ដីសម្រេចអនុញ្ញាត សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ឲ្យបន្តនូវសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចពីតុលាការជាថ្មី។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលមានទីស្នាក់ការកណ្ដាលនៅ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តនូវសកម្មភាព ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចពីតុលាការជាថ្មី។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ទទួលបានការអនុញ្ញាតឲ្យអនុវត្តសកម្មភាពចាប់ពីថ្ងៃនេះ៕


Khcct banner

អត្ថបទទាក់ទង