Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

អភិបាលខេត្តព្រះសីហនុបញ្ជាឲ្យកប៉ាល់ធំៗ៥គ្រឿងដឹកភ្ញៀវទេសចរដែលជាប់គាំងនៅតាមកោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ចេញកប៉ាល់ធំៗចំនួន៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅតាមបណ្ដាកោះនានា ដោយសារបញ្ហាអាកាសធាតុខ្យល់កន្ដ្រាក់ និងរលកធំៗកាលពីថ្ងៃកន្លងទៅ។

លោក គួច ចំរើន បានអះអាងថា ព្រឹកនេះដោយមើលឃើញអាកាសធាតុធូរស្រាល និងរលករៀងស្ងប់បន្ដិចនោះ លោកបានបញ្ជាឲ្យស្នងការខេត្ត បញ្ចេញកប៉ាល់ធំៗ ចំនួន៥គ្រឿង ដើម្បីទៅទទួលភ្ញៀវទេសចរដែលជាប់នៅតាមបណ្ដាកោះ មកកាន់ដីគោកវិញ។

លោកបានគូសបញ្ជាក់ថា បើទោះបីរៀងស្ងប់ខ្យល់ និងរលកបន្ដិចក៏ពិតមែន ប៉ុន្ដែសមត្ថកិច្ចដែលចេញទៅទទួលភ្ញៀវទេសចរទាំងអស់នោះ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារហានិភ័យដែលអាចកើតមានឡើង ក្នុងនោះ មន្ដ្រីនគរបាលជើងទឹក ក៏ត្រូវជិះអមដំណើរអ្នកទេសចរណ៍ ហើយអ្នកទេសចរណ៍នោះទៀតសោត ត្រូវតែពាក់អាវពោងឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ដោយសារបញ្ហាអាកាសធាតុភ្លៀង ខ្យល់កន្ដ្រាក់ និងរលកធំៗនោះ អាជ្ញាធរបានសម្រេចផ្អាកឲ្យភ្ញៀវទេសចរដែលទៅកម្សាន្ដនៅតាមបណ្ដាកោះនានា មកដីគោកវិញជាបណ្ដោះអាសន្នសិន ដោយរង់ចាំស្ថានភាពធូរស្រាល ហើយនៅព្រឹកនេះ ទើបមានការរៀបចំកប៉ាល់ធំៗ រួមជាមួយសមត្ថកិច្ច ដើម្បីទៅទទួលភ្ញៀវទាំងអស់នោះត្រឡប់មកកាន់ដីគោកវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង