Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

យុវតី គា ឆរីតា ជាប់លេខ១«គណិតវិទ្យាអន្តរជាតិ» ក្នុងចំណោមសិស្សមកពី ៤២ ប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី គា ឆរីតា ជាសិស្សថ្នាក់ទី៩ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រលងជាប់លេខមួយលើវិញ្ញាសារគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ (Caribou Mathematics Contest 2023)។ ការប្រឡងគណិតវិទ្យាអន្តរជាតិ មានសិស្សានុសិស្សចូលរួមសរុបប្រមាណជាជាង ៨០,០០០ នាក់មកពី ៤២ ប្រទេសជុំវិញពិភពលោកនៅឆ្នាំ២០២៣នេះ។

យុវតី គា ឆរីតា សិស្សដែលកំពុងសិក្សាថ្នាក់ទី៩ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រឡង ជាប់ជ័យលាភីលេខ១កម្រិតសកលលោក និងទទួលបានមេដាយមាស១គ្រឿង ក្នុងចំណោមសិស្សចូលរួមសរុបចំនួន ២២៣១ នាក់ ដែលបានប្រកួតប្រជែងវិញ្ញាសាគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ កម្រិតសិស្សថ្នាក់ទី៧/៨ ដែលរៀបចំឡើងដោយ ក្រសួងអប់រំ។

គួរបញ្ជាក់ថា ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាម ប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 នេះ គឺជាការប្រកួតលំដាប់អន្តរជាតិ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ និងមានសិស្សានុសិស្សចូលរួមសរុបប្រមាណជាជាង ៨០,០០០ នាក់មកពី ៤២ ប្រទេសជុំវិញពិភពលោកនៅឆ្នាំ២០២៣នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង