អាម៉េរិក៖ យុវជនកម្ពុជា២រូប បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ នូវកម្មវិធីអាហារូបករណ៍ YSEALI Professional Fellowship នៅក្នុងសហរដ្ឋអាម៉េរិក។ កម្មវិធីនេះផ្តល់ឲ្យពួកគេ នូវឱកាសបានធ្វើការទំនាក់ទំនងការងារ និងរៀនសូត្រពីអ្នកជំនាញអាជីព និងបានចូលរួមក្នុងទស្សនកិច្ចសិក្សាក្រោមគម្រោង YSEALI នៅទីក្រុង Washington នៅរដ្ឋ California និងរដ្ឋ Michigan ។
យុវជន ហុក ស្រីមុំ និង តី សារិន បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ នូវកម្មវិធីអាហារូបករណ៍ YSEALI Professional Fellowship នៅអាម៉េរិក។ កញ្ញា ស្រីមុំ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកម្មវិធីនេះ កញ្ញាបានរៀនច្រើនអំពីសេដ្ឋកិច្ចក្នុងស្រុក និងមានការចាប់អារម្មណ៍ចំពោះទស្សនកិច្ចទៅកាន់រោងចក្រ Skinny Tees នៅទីក្រុង Detroit ។ ជាពិសេសកញ្ញាបានជួបស្ថាបនិក ដែលជាស្រ្តីសហក្រិនដែលជឿថា ការផ្តល់សិទ្ធិអំណាចដល់ស្រ្តីគឺជាគន្លឹះសម្រាប់ទទួលបានជោគជ័យ។
ចំណែក លោក សារិន បានឲ្យដឹងដែរថា លោកមានការចាប់អារម្មណ៍ខ្លាំងចំពោះសហគ្រិនអាម៉េរិក និងសមាជិកនៃគម្រោង YSEALI ដែលបាននិយាយអំពីជោគជ័យដ៏អស្ចារ្យរបស់គេ។ កម្មវិធីនេះថែមទាំងបានផ្តល់ឲ្យលោក នូវឱកាសបានរៀនសូត្រពីភាពចម្រុះនៃវប្បធម៌ របៀបរបបរស់នៅរបស់ជនជាតិអាម៉េរិក៕