Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងកសិកម្មជំរុញឱ្យក្រុមនិសិ្សតស្ម័គ្រចិត្តនៅខេត្តព្រះវិហារជួយប្រមូលទិន្នន័យកសិកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះវិហារ៖ លោក ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានជំរុញឱ្យក្រុមការងារនិស្សិតស្ម័គ្រចិត្ត របស់គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករប្រកប ដោយគុណភាព នៅខេត្តព្រះវិហារត្រូវធ្វើយ៉ាងណាជួយប្រមូលទិន្នន័យទាក់ទងនឹងស្ថានភាពផលិតកម្មគ្រាប់ពូជស្រូវ និងស្រូវចំណី គាំទ្របច្ចេកទេស និងជួយរៀបចំផែនការផលិតកម្មដល់សហគមន៍កសិកម្ម និងកសិករដែលជាអ្នកដាំដុះនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ 

នៅក្នុងនោះដែរ លោក សុធា ក៏បានណែនាំឱ្យក្រុមនិសិ្សតស្ម័គ្រចិត្តជួយសម្របសម្រួលជាមួយសហគមន៍ផលិតគ្រាប់ពូជ ឬអ្នកផលិតគ្រាប់ពូជស្រូវឲ្យចុះបញ្ជីធ្វើផលិតកម្មគ្រាប់ពូជតាមប្រព័ន្ធប.គ.ព និងការស្នើសុំអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះធ្វើអធិការកិច្ច និងយកសំណាកគ្រាប់ពូជទៅពិនិត្យគុណភាព។ ត្រូវទំនាក់ទំនង និងធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំនិងស្រុកជាពិសេសមន្ត្រី បច្ចេកទេសដើម្បីជួយសម្រួល និងអន្តរាគមន៍នៅពេលដែលកសិករជួបប្រទះនូវបញ្ហាផ្សេងៗ ក្នុងការផលិតកម្មគ្រាប់ពូជ ឬផលិតកម្មស្រូវចំណី និងត្រូវរៀបចំរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែ ជូន ទៅអគ្គនាយកដ្ឋានកសិកម្ម

បើតាមការបញ្ជាក់ពី លោក ឡឹក សុធា បន្ទាប់ពីមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដាក់ឲ្យមានមន្ត្រីកសិកម្មម្នាក់នៅតាមបណ្តាឃុំនីមួយៗទូទាំងប្រទេសកម្ពុជា ក្នុងនោះជាជំហានទី១ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានជ្រើសរើសក្រុមការងារនិសិ្សតស្ម័គ្រចិត្តចំនួន១៨២នាក់ របស់គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាព ដើម្បីចាត់តាំងទៅក្នុងខេត្តគោលដៅចំនួន១៣។

ការជ្រើសរើសក្រុមនិសិ្សតស្ម័គ្រចិត្តនេះក្នុងគោលបំណងដើម្បីជួយគាំទ្របច្ចេកទេសដល់សហគមន៍កសិកម្ម ដែលផលិតគ្រាប់ពូជស្រូវ និងផលិតស្រូវចំណី ជួយរៀបចំផែនការផលិតកម្ម និងសម្រប សម្រួលការធ្វើកិច្ចសន្យាកសិកម្ម រវាងអ្នកផលិតគ្រាប់ពូជស្រូវ ជាមួយសហគមន៍ផលិតស្រូវចំណី និង រវាងអ្នកផលិតស្រូវចំណី ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឬអ្នកនាំចេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង