Cctimesw1140xh150cm copy

អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ជាមួយអាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឥណ្ឌូនេស៊ី៖ ក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ដែលដឹកនាំដោយលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងបានអញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដោយអារ៉ាប៊ីសាអូឌីត នៅទីក្រុងហ្សាការតា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វហាន អាល់ស៊ូដ (Faisal bin Farhan Al-Saud) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើលិខិតូបករណ៍ ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជារដ្ឋភាគីទី៥១ នៃ TAC និងបានបញ្ជាក់អះអាងអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំពោះ តម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការ ដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង