Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ពលរដ្ឋមួយចំនួនត្រៀមខ្លួនរួចរាល់សម្រាប់ទៅ«បោះឆ្នោត»នីតិកាលទី៧នៅថ្ងៃទី២៣កក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

ភ្នំពេញ៖ នៅសល់រយៈពេលត្រឹមតែ ១១ថ្ងៃទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងត្រូវរៀបចំការ«បោះឆ្នោត»ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។បច្ចុប្បន្ននេះ គ្រប់គណបក្សនយបាយចំនួន១៨ បាននឹងកំពុងមមាញឹកក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ ដែលចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ប្រជាពលរដ្ឋខ្មែរមួយចំនួនបានក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយ សម្រាប់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ផងដែរ។

យុវជនម្នាក់សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះគាត់បានត្រៀមខ្លួនរួចហើយក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។ការបោះឆ្នោតសម្រាប់គាត់ និង ប្រជាជនកម្ពុជាពិតជាមានសារៈសំខាន់ចំពោះគាត់ដើម្បីជ្រើសរើសអ្នកដឹកនាំដែលមានសមត្ថភាពអាចជួយអភិវឌ្ឍប្រទេសជាតិអោយមានភាពរីកចម្រើន។ហើយមានស្មារតីដឹកប្រទេសជាតិបានល្អ ប្រកាន់ភាពយុត្តិធម៌ សច្ចៈ តម្លាភាព និងយល់ដឹងអំពីទុកលំបាករបស់ប្រជាពលរដ្ឋនៅក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិបានល្អ។

ចំណែកយុវជន ជំុ ភូមិឬទ្ធិ បាននិយាយថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺគាត់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាទី ៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ហើយចំពោះការបោះឆ្នោតនេះ សម្រាប់គាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋនិងប្រទេសទាំងមូលមូល រួមមាន ដើម្បីជ្រើសរើសតំណាងរាស្ត្រនៃរដ្ឋសភា ព្រឹទ្ធសភាដែរមានសមត្ថភាពដឹកនាំប្រទេសជាតិទាំងមូលឲ្យមានភាពរុងរឿងក្រោមអំបូលនៃសន្តិភាព។

សម្រាប់ប្រជាពលរដ្ឋមានសិទ្ធសិរីភាពស្មើគ្នាមិនមានអំពើហិង្សានៅក្នុងសង្គម និងមិនមានហានិភ័យដល់ប្រទេសជាតិដែលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសទាំងមូល ដើម្បីធានាបានថាភូមិឃុំមានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយភាពរីករាយហើយសាទរ។

រីឯយុវជន ពេជ្យ គីមស្រស់ បានលើកឡើងថា គាត់បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមបោះឆ្នោតនៅពេលខាងមុខ នៅទី២៣ ខែ កក្កដា ឆ្នាំ២០២៣នេះ។ចំពោះការបោះឆ្នោតសម្រាប់គាត់ គឺមានសារៈសំខាន់ណាស់ចំពោះការជ្រើសរើសមេដឹកនាំនៃប្រទេសជាតិឲ្យមានការអភិវឌ្ឍប្រទេសជាតិ។ ហើយសម្រាប់ប្រជាជនក្នុងការបោះឆ្នោតនេះ គឺដើម្បីអោយប្រទេសជាតិមាននូវសុខសន្ដិភាពកូនចៅបានរៀនសូត្រខ្ពង់ខ្ពស់ ការរស់នៅប្រកបដោយសុខស្រួល មានសេរីភាពក្នុងការទំនាក់ទំនង មានការងារល្អៗធ្វើ។

ដោយឡែកប្រទេសជាតិធ្វើឲ្យមានការអភិវឌ្ឍន៍ជឿនលឿន លើគ្រប់វិស័យមិនថាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និស្ស័យទេសចរ វិស័យសំណង់ និងវិស័យអប់រំ ហើយធ្វើឲ្យប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយបរទេសស្គាល់ប្រទេសយើងកាន់តែច្រើន។

សូមបញ្ជាក់ថា គណបក្សនយោបាយដែលបានឈរឈ្មោះជាតំណាងរាស្រ្ត មានចំនួន ១៨ គណបក្សដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយបច្ចុប្បន្ននេះ ក៏ជាយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ ដែលចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង