កូរ៉េ៖ ក្រុមហ៊ុន Booyoung Group មូលនិធិ Woojung នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន ០៨នាក់ ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសកូរ៉េខាងត្បូង សម្រាប់ជួយទ្រទ្រង់ចំណាយក្នុងការសិក្សាឆមាសលើកទី២ ឆ្នាំ២០២៣នេះ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី១៩ កក្កដា វេលាម៉ោង ១៦:០០នាទីរសៀល។
បេក្ខជនដែលមានបំណងដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ សូមផ្ញើឯកសារដោយផ្ទាល់មកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមអាសយដ្ឋាន 서울시 중구 세종대로 55, 부영태평빌딩 14층(캄보디아태사관) តាមរយ:우체국។
លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍
១-ជានិស្សិតដែលកំពុងស្វែងរកជំនួយឧបត្ថម្ភសម្រាប់ជួយសម្រួលដល់ថ្លៃសិក្សា ឬថ្លៃស្នាក់នៅ។
២-មិនមែនជានិស្សិតដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
៣-ជានិស្សិតដែលមានពិន្ទុចាប់ពី ៨០ ពិន្ទុឡើង (សមាមាត្រនឹងនិទ្ទេស B ឡើង)។
៤-ជានិស្សិតដែលមានអត្តចរិកស្លូតបូត និងសុភាពរាបសារ។
៥-ឯកសារស្នើសុំ (ជាភាសាអង់គ្លេស និងកូរ៉េ)
៦-មូលនិធិអប់រំ និងវប្បធម៌ Woojung នឹងធ្វើការសម្ភាស និងជ្រើសរើសដោយផ្ទាល់៕