Cctimesw1140xh150cm copy

ស្លាប់៦នាក់ក្រោយធ្លាក់«យន្តហោះ»នៅនេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នេប៉ាល់៖ យ៉ាងហើចណាស់មនុស្ស ៦ នាក់នៅលើឧទ្ធម្ភាគចក្រដែលដឹកអ្នកទេសចរម៉ិកស៊ិកបានស្លាប់បន្ទាប់ពីបានធ្លាក់កាលពីថ្ងៃអង្គារនៅជិតភ្នំ Everest ក្នុងប្រទេសនេប៉ាល់។ ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Lamajura ហើយសាកសពទាំងអស់ត្រូវបានរកឃើញ។ នេះបើតាមសម្តីលោក Basanta Bhattarai ដែលជាប្រធានរដ្ឋបាលរបស់រដ្ឋាភិបាលនៅក្នុងតំបន់នេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បានឲ្យដឹងថាអ្នកទេសចរទាំងប្រាំនាក់មានជាជនជាតិម៉ិកស៊ិក ហើយអ្នកបើកយន្តហោះគឺជាជនជាតិនេប៉ាល់។ ជនជាតិម៉ិកស៊ិករួមមានបុរស ២នាក់និងស្ត្រី ៣ នាក់។

លោក Federico Salas ឯកអគ្គរដ្ឋទូតរបស់ប្រទេសម៉ិកស៊ិកប្រចាំប្រទេសឥណ្ឌាបានប្រាប់ N+ ដែលជាបណ្តាញព័ត៌មានប្រទេសម៉ិកស៊ិកថា ជនរងគ្រោះម៉ិកស៊ិកទាំងប្រាំនាក់គឺជាគ្រួសារតែមួយ។ វិទ្យាស្ថានមហារីកជាតិរបស់ប្រទេសម៉ិកស៊ិកបាននិយាយតាមរយៈ Twitter ថា ម្នាក់ក្នុងចំណោមអ្នកស្លាប់គឺលោកវេជ្ជបណ្ឌិត Abril Sifuentes González អ្នកស្រុកផ្នែកវេជ្ជសាស្ត្រក្នុងតំបន់កើតហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង