Cctimesw1140xh150cm copy

យុវតីកម្ពុជា២រូបបន្ដការសិក្សាជំនាញ «IR និង Filmmaking» នៅអូស្ដ្រាលី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី២រូប នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី១១ កក្កដា បានធ្វើដំណើរទៅកាន់ប្រទេសអូស្ដ្រាលី ដើម្បីបន្ដការសិក្សាជំនាញទំនាក់ទំនងអន្ដរជាតិ និងជំនាញផលិតភាពយន្ដ នៅមហាវិទ្យាល័យ Trinity ក្នុងខែកក្កដានេះ មុននឹងបន្ដទៅសិក្សា នៅសាកលវិទ្យាល័យ Melbourne ។

យុវតី ឡេន លាង ក្នុងវ័យ២០ឆ្នាំ នឹងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្ដរជាតិ។ ចំណែកឯយុវតី ប៊ុន ម៉ាលីតា អាយុ ១៨ឆ្នាំ និងបន្ដការសិក្សាជំនាញផលិតភាពយន្ដ ដោយនាងចង់ក្លាយផលិតករភាពយន្តស្រីជំនាន់ថ្មីដំបូងគេក្នុងប្រទេសកម្ពុជា។ ពួកគេទាំងពីរ ទទួលបានអាហារូបករណ៍ពី Trinity នឹងបន្ដការសិក្សា នៅមហាវិទ្យាល័យ Trinity នឹងបន្ដទៅសាកលវិទ្យាល័យ Melbourne។

យុវតី លាង បានឱ្យដឹងថា ការបន្តការសិក្សា អាហារូបករណ៍នៅប្រទេសអូស្ត្រាលីក្លាយជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្លួន ហើយក៏សប្បាយចិត្តក្នុងការរៀនពីវប្បធម៌ថ្មី ប៉ុន្តែភ័យខ្លាចតិចៗ ព្រោះវាជាលើកទីមួយ ដែលចាកចេញពីប្រទេសកម្ពុជា។

យុវតី ប៊ុន ម៉ាលីតា ចូលរៀនជាលើកដំបូង ជាមួយអង្គការមូលនិធិកុមារកម្ពុជា នៅអាយុ៦ឆ្នាំ។ នាងបានក្លាយជាអ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមម្នាក់ ដោយបានឈ្នះនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ កិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំយុវជនសកល និងទទួលតួនាទីជានិពន្ធនាយកនៃទស្សនាវដ្ដីសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សិស្ស ៩នាក់មកពី អង្គការមូលនិធិកុមារកម្ពុជា បានទទួលអាហារូបករណ៍ Trinity College។ ក្នុងនោះសិស្សបីនាក់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Melbourne ពីរនាក់កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយពីរនាក់នឹងចាប់ផ្តើមវគ្គសិក្សាសញ្ញាបត្ររបស់ពួកគេក្នុងពេលឆាប់ៗនេះ បន្ទាប់ពីឆ្លងកាត់ការសិក្សារបស់ Trinity's Foundation Studies ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង