681 ezgif.com resize
Moneygramott moi1280x163px

ACUកោះហៅមន្ត្រី៥នាក់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្ងៃទី១១ កក្កដា កោះហៅមន្ត្រី៥នាក់ ឱ្យបញ្ជូនឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា ទើបមិនទាន់ឃើញមកដល់អង្គភាពប្រឆាំងអំពើពុករលួយ។

មន្ត្រី៥នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចទាក់ទងបាន ឬក៏អាចចេញទៅនៅបរទេស រួមមាន លោក ទី ស៊ីណាត នាយរងការិយាល័យ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក, លោក លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងមហាផ្ទ, លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងធម្មការ និងសាសនា, លោក Divay Gupta ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក Philippe Delanghe ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ថា ការមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ មាត្រា ៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ១០០.០០០រៀល ទៅ ២.០០០.០០០រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕

Khcct banner

អត្ថបទទាក់ទង