681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាជំរុញឲ្យសមាជិកNATOជំទាស់គម្រោងប្រើគ្រាប់បែកចង្កោមនៅអ៊ុយក្រែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO ដើម្បីជំទាស់លើគម្រោងប្រើគ្រាប់បែកចង្កោមនៅអ៊ុយក្រែន និងចូលរួមទប់ស្កាត់ឲ្យខាងតែបាន ទៅដល់ប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឲ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។ ការប្រកាសនេះធ្វើឡើងក្រោយពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន គ្រោងនឹងបញ្ចូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន ដើម្បីទប់ទល់សង្រ្គាមជាមួយរុស្ស៊ី។

តាមរយៈសារក្នុងបណ្តាញសង្គម Twitter របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា«ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងប្រទេសសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឲ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឲ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។»

គួរបញ្ជាក់ថា គិតមកដល់ពេលនេះមានប្រទេស១០០ ដែលនាំគ្នាជំទាស់ ចំពោះគម្រោងរបស់ លោក បៃ ឌិន ក្នុងនោះមានប្រទេសសមាជិក NATO ចំនួន៣១ផងដែរ។ ក្នុងនោះមាន៖ អ៊ីតាលី អេស្បាញ អាល្លឺម៉ង់ និងអង់គ្លេស ជំទាស់ និង បានច្បាស់ថា ពួកគេនឹងមិនធ្វើតាមការដឹកនាំរបស់អាម៉េរិក។

បច្ចុប្បន្ន ប្រធានាធិបតេយ្យអាម៉េរិក លោក ចូ បៃឌិន កំពុងតែមានវត្តមាននៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប និងមជ្ឈឹមបូព៌ា ហើយនឹងគ្រោងបើកកិច្ចប្រជុំកំពូលជាមួយសមាជិកអង្គការ NATO នៅប្រទេសលីទុយអានី ហើយគេរំពឹងថាការជជែកពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាចនឹងធ្វើការលើកឡើងក្នុងកិច្ចប្រជុំដ៏សំខាន់នេះផងដែរ៕

Khcct banner

អត្ថបទទាក់ទង