681 ezgif.com resize
Moneygramott moi1280x163px

សត្វសំពោចក្រអូបមួយគូ គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ សត្វសំពោចក្រអូបមួយគូ បានដឹកមកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលគ្រោងនឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ សំពោចក្រអូប នេះ បានដឹកមកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅកាលពីថ្ងៃទី៧ កក្កដា ដោយអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance។

សត្វសំពោចក្រអូប(Common palm civets) មួយគូ(ញី១ និងឈ្មោល១) គ្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គ ក្រោយពីបានដឹកមកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង។ ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ អំពាវនាវដល់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា។

គួរបញ្ជាក់ថា កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ ចំនួន១៥ក្បាល (កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស ចំនួន៦ក្បាល សត្វស្វាព្រាម ចំនួន១២ក្បាល សត្វសំពោចក្រអូប ចំនួន៥ក្បាល សត្វភេខ្លួនរលោង ចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវ ចំនួន២ក្បាល កេងកងតូច ចំនួន៧ក្បាល កេងកងធំ ចំនួន៦ក្បាល ព្វាំង ចំនួន៧ក្បាល សត្វក្ងោក ចំនួន៩ក្បាល សត្វអន្សង ចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះ។


Khcct banner

អត្ថបទទាក់ទង