Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោកស្រី Janet Yellen៖ សេដ្ឋកិច្ចចិន-អាម៉េរិកកំពុងតែដើរទៅមុខយ៉ាងប្រសើរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិកលោកស្រី Janet Yellen បានអះអាងក្នុងដំណើរទស្សនកិច្ចរបស់លោកអ្នកស្រីទៅកាន់ទីក្រុងប៉េកាំងថាសេដ្ឋកិច្ចអាម៉េរិកនិងចិនកំពុងមាន "ការបោះជំហានទៅមុខ" ហើយប្រទេសទាំងពីរក៏កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាពនិងប្រសើរជាងបច្ចុប្បន្ន។

បើតាមរដ្ឋមន្រ្តីនៃក្រសួងរតនាគារសហរដ្ឋអាម៉េរិករូបនេះបានអះអាងក្នុងដំណើរកម្សាន្តរយៈពេលបួនថ្ងៃ ដែលក្នុងអំឡុងពេលនោះកិច្ចពិភាក្សាត្រូវបានធ្វើឡើងលើបញ្ហានានា រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។លោកស្រីបានពណ៌នាកិច្ចពិភាក្សានេះថាជាកិច្ចពិភាក្សាមួយដ៏ល្អប្រសើរវាងចិន-និងសហរដ្ឋអាម៉េរិក។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានទទួលស្គាល់ថា សហរដ្ឋអាម៉េរិក និងចិននៅតែមាន "ការខ្វែងគំនិតគ្នា" ។អ្នកស្រីបន្ថែមថា៖ «គ្រប់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយ ហើយយើងត្រូវតែដោះស្រាយដោសន្តិវិធីជៀសវាងការប្រឈមមុខដាក់គ្នា»។ លើបញ្ហានៃការប្រកួតប្រជែងសេដ្ឋកិច្ច លោកស្រី Yellen បាននិយាយថា សហរដ្ឋអាម៉េរិកបានស្វែងរក "សេដ្ឋកិច្ចពិភពលោកប្រកបដោយថាមពល និងមានសុខភាពល្អ ដែលបើកចំហ សេរី និងយុត្តិធម៌។

ចំណែកឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវជួបជាមួយលោកស្រី Yellen បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមានការសោកស្តាយចំពោះ "ឧប្បត្តិហេតុដែលមិននឹកស្មានដល់" ដូចជាជម្លោះលើបាឡុងចារកម្ម បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកជាខ្លាំង។

នៅដើមដំណើរទស្សនកិច្ចនេះ លោកស្រី Yellen បានរិះគន់ការទប់ស្កាត់របស់ទីក្រុងប៉េកាំងប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិក រួមទាំងការរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញវត្ថុធាតុពីរដែលមានសារៈសំខាន់សម្រាប់ផលិតបន្ទះឈីបកុំព្យូទ័រ។ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន ដើម្បីទប់ស្កាត់ការចូលប្រើប្រាស់បន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់មួយចំនួនរបស់ចិន។

ជាការឆ្លើយតប ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយថា "ធម្មជាតិនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក គឺផ្តល់ផលប្រយោជន៍ទៅវិញទៅមក" ហើយគ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ។

ទោះបីជាមានភាពតានតឹងផ្នែកនយោបាយក៏ដោយ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងនៅឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់។ យោងតាមតួលេខផ្លូវការ ប្រទេសចិនបាននាំចេញទំនិញជាង ៤២២ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន ខណៈដែលទំនិញ ១៥៤ ពាន់លានដុល្លារបានទៅទិសដៅផ្សេងទៀតនៅជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង