.png?1688957635)
កម្ពុជា៖ សត្វឈ្លូសយក្សជាច្រើនក្បាល ត្រូវបានថតជាប់តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូ ក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា។ សត្វឈ្លូសយក្ស ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ ការរកឃើញនាពេលថ្មីៗនេះ បានបញ្ជាក់ពីសារសំខាន់នៃឧទ្យានជាតិវីរៈជ័យសម្រាប់សត្វដែលជិតផុតពូជបំផុតប្រភេទនេះ។
កាលពីពេលថ្មីៗនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិនេះ ដោយថតបានវត្តមានសត្វឈ្លូសយក្សជាច្រើនក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ។
ការសិក្សាស្រាវជ្រាវកន្លងមករបស់អង្គការសត្វព្រៃនិងរុក្ខជាតិជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២១ បានរកឃើញនូវវត្តមានឈ្លូសយក្សញីជាមួយកូននៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបង្ហាញថាប្រភេទសត្វនេះបានបន្តពូជនៅក្នុងតំបន់នេះ។ ការរកឃើញបន្ថែមទៀតនូវវត្តមានប្រភេទសត្វនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាប្រភេទសត្វដ៏កម្រនេះកំពុងតែរស់នៅក្នុងតំបន់ឧទ្យានជាតិនេះ។ ទោះបីជាយ៉ាងណា ប្រភេទសត្វឈ្លូសយក្សបាននិងកំពុងប្រឈមនឹងហានិភ័យនៃការផុតពូជពីធម្មជាតិ ដោយសារកត្តាគំរាមកំហែងពីការបរបាញ់ និងការដាក់អន្ទាក់៕
.png?1688957643)
.png?1688957652)
.png?1688957658)
.png?1688957670)