ភ្នំពេញ៖ Startup Cambodia រៀបចំការប្រកួតសំណេរយុវជន រដូវកាលទី១ ក្រោមប្រធានបទ «ការយល់ឃើញរបស់យុវជនចំពោះដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា»។ ការទទួលពាក្យ នឹងផុតកំណត់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈការចូលរួមប្រកួតសំណេរយុវជន បេក្ខជននឹងទទួលបានឱកាសក្នុងការបញ្ចេញទស្សនរបស់ខ្លួនចំពោះដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយបេក្ខជនអាចសរសេរក្នុងនាមជាតំណាងឱ្យសិស្សនិស្សិត, ស្ថាបនិកធុរកិច្ចថ្មី, ម្ចាស់អាជីវកម្ម ឬ អ្នកសរសេរគោលនយោបាយ ក្នុងន័យឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម និង ឱកាសដែលប្រជាជនកម្ពុជាអាចទទួលបានពីការប្រើប្រាស់ថ្នាលឌីជីថល, សេវាកម្ម ឬ ការទិញទំនិញតាមប្រព័ន្ធឌីជីថលជាដើម។
ធ្វើការដាក់ពាក្យតាមរយៈ៖ https://bit.ly/YEWCS1_Reg
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣
គួរបញ្ជាក់ថា សំណេរដែលត្រូវដាក់ចូលរួមប្រកួតនេះ ជាសំណេរតែងសេចក្ដីភាសាខ្មែរ ដែលមានចំនួនពាក្យមិនលើសពី ២ ទំព័រ (ដោយមិនរាប់បញ្ចូលទំព័រដើមឡើយ) ជាមួយនឹងតំណភ្ជាប់ចុះឈ្មោះខាងលើ ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៩ យប់៕