Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

យុវតី៤រូបប្រកួតនិយាយជាសាធារណៈនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនឆ្នើម ៤ រូបនឹងត្រូវឡើងមកធ្វើការនិយាយជាសាធារណៈ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ៤ផ្សេងគ្នា ដែលទាក់ទងទៅនឹងវិស័យអប់រំ យុវជន និងកីឡា។ កម្មវិធីប្រកួតប្រជែងនេះ ប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៤៥ នាទីព្រឹកតទៅ។

ប្រធានបទ ដែលទាក់ទងទៅនឹងវិស័យអប់រំ យុវជន និងកីឡា នៅក្នុងការប្រកួតនេះ រួមមាន កំហុសអ្នកណា? បកស្រាយដោយយុវតី សុន បុប្ផារយៈ, អាវុធមុខពីរ មកស្រាយដោយយុវតី សឺង សួនរ៉ូហ្សា, គ្រាប់ពេជ្រកម្ពុជា បកស្រាយដោយ យុវតី ម៉េង រិទ្ធរក្សា និង បច្ចេកវិទ្យា AI ជំរុញការអប់រំឌីជីថល បកស្រាយដោយយុវតី ឈឿន អូនធំ។

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ ជាឆ្នាំដំបូងដែលកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិបានបង្កើតការប្រកួតនិយាយជាសាធារណៈ ដើម្បីផ្ដល់ជាឳកាសបញ្ចេញសមត្ថភាពបន្ថែមទៀតទៅដល់យុវជនឆ្នើមជាងគេក្នុងក្រុម ដែលបានសម្រិតសម្រាំងមកពីវគ្គជម្រុះជុំទី៣ នៃការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង