Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សម្តេច ហ៊ុន សែន ស្នើឲ្យអ្នកលេង TikTok ប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧កក្កដានេះ បានស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង បើមិនដូច្នេះនឹងប្រើវិធានការច្បាប់ដោយមិនអាចលើកលែងបានទេ។ នេះបើតាមសារសម្លេងរបស់សម្តេច ហ៊ុន សែន តាមរយៈបណ្តាញតេឡេក្រាម។

សម្តេច ហ៊ុន សែន បានថ្លែងស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង ព្រោះវានឹងបង្កើតឲ្យមានការភាន់ច្រឡំមួយយ៉ាងធំ ដូច្នេះស្នើឲ្យជំនួយការផ្ទាល់របស់សម្តេច ធ្វើការបន្ទាន់ជាមួយក្រុមហ៊ុន TikTok ក៏ដូចជាបងប្អូនដែលទទួលបាននូវសារសម្លេងរបស់សម្តេចតាមរយៈតេឡេក្រាម។

សម្តេច ហ៊ុន សែន បានបញ្ជាក់ដោយស្នើឲ្យលុបគណនីTikTok ប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបជាបន្ទាន់ ហើយធ្វើនៅថ្ងៃនេះដោយមិនរងចាំថ្ងៃណាទេ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់ដោយមិនអាចលើកលែងបានទេ ព្រោះវាអាចនឹងមានការយល់ខុសនៅពេលដែលបង្ហោះសារ និងបង្ហោះរូបភាពចេញទៅតាមរយៈគណនីដែលប្រើឈ្មោះសម្តេច ហ៊ុន សែន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមិនអាចដូរឈ្មោះបានត្រូវលុបចោល រីឯអ្នកដែលមិនចង់លុបត្រូវដូរឈ្មោះចេញមិនអាចដាក់ឈ្មោះសម្តេច ហ៊ុន សែន សូម្បីតែ សម្តេច ហ៊ុន សែន ហ្វេន ក៏ត្រូវលុបចោលដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង