Cctimesw1140xh150cm copy

«យន្តហោះចម្បាំងពិសេស»រុស្សីធ្លាក់ដោយមិនទាន់ដឹងមូលហេតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
យន្តហោះចម្បាំង MiG-31 

រុស្សី៖ កងនាវាចរប៉ាស៊ីហ្វិករបស់ប្រទេសរុស្សីបានអះអាងថាយន្តហោះចម្បាំង MiG-31 បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Far East ក្នុងប្រទេសរុស្ស៊ី នៅឯឆ្នេរសមុទ្រ Kamchatka ។ យន្តហោះនេះត្រូវបានធ្លាក់នៅលើដែនទឹកនៃឆ្នេរសមុទ្រ Avacha ដោយបច្ចុប្បន្ន ជោគវាសនារបស់នាវិកនៃយន្តហោះនេះនៅមិនទាន់ដឹងនៅឡើយទេ។

យោងតាមរបាយការណ៍យោធារុស្សីបានឲ្យដឹងថា "យន្តហោះនេះបានហោះចេញពីបន្ទាយរបស់ខ្លួន"។ក្រុមស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់ធ្លាក់ ដើម្បីស្វែងរកនាវិក និងបំណែកយន្តហោះដែលនៅសេសសល់។ ការធ្លាក់នេះគឺជាឧបទ្ទវហេតុធំទីពីរក្នុងឆ្នាំនេះ ដែលពាក់ព័ន្ធនឹងយន្តហោះប្រភេទនេះ។ កាលពីខែមេសា យន្តហោះ MiG-31 បានធ្លាក់នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីទីក្រុង Murmansk ។ យន្តហោះបានធ្លាក់នៅតំបន់វាលខ្សាច់មួយ ដែលមិនបណ្តាលឱ្យមានរបួស ឬខូចខាតធ្ងន់ធ្ងរនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: MiG-31
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង