Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរា៖ រូបភាពប្រាសាទរងការប៉ះពាល់តាំងពីឆ្នាំ១៩៩០ មិនមែនថ្មីៗនេះទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រាសាទរងការប៉ះពាល់តាំងពីឆ្នាំ១៩៩០

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសច្រានចោលនូវរូបភាពមួយចំនួនដែលជារូបភាពចាស់ ហើយនៅមានការបន្តចែកចាយខ្លះៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្នុងន័យមិនល្អសំដៅដល់ការងារគ្រប់គ្រង និងថែរក្សាតំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា រូបភាពប្រាសាទរងការប៉ះពាល់ដែលបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជារូបភាពចាស់។ រូបនេះស្ថិត នៅប្រាសាទព្រះខ័នកំពង់ស្វាយ ដែលប៉ះពាល់តាំងតែពីទស្សវតរ៍ឆ្នាំ១៩៩០ មិនមែនថ្មីៗនេះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង