Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជា នឹងរងសម្ពាធទាប គួបផ្សំខ្យល់មូសុងនិរតី បណ្តាលឲ្យមានភ្លៀងធ្លាក់ មួយសប្តាហ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤កក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស កម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

លក្ខណ:បែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C | - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

២-តំបន់ខ្ពង់រាប ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង