Cctimesw1140xh150cm copy

កុប្បកម្មបារាំងធូរស្រាល បន្ទាប់ពីរដ្ឋាភិបាលបារាំងប្រើវិធីសាស្រ្តក្តៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បារាំង៖ កុប្បកម្មក្នុងប្រទេសបារាំងហាក់ស្ងប់ស្ងាត់បន្ទាប់ពីការតវ៉ាដ៏ហិង្សារយៈពេលប្រាំថ្ងៃជាការឆ្លើយតបនឹងការបាញ់សម្លាប់ក្មេងប្រុស Nahel ដែលមានអាយុ១៧ឆ្នាំ។ អំពើហិង្សាបានធូរស្រាល ហើយក្រោយពីរដ្ឋាភិបាលបារាំងបានចាត់វិធានការតឹងរឹងចំពោះក្រុមបាតុករ និងព្រមានផាកពិន័យអាណាព្យាបាលប្រសិនបើមិនអប់រំកូនរបស់ខ្លួនកុំឲ្យចូលរួមក្នុងបាតកុកម្ម។ ប្រធានាធិបតីបារាំង Emmanuel Macron បានស្នើឱ្យក្រសួងមហាផ្ទៃរក្សាវត្តមានប៉ូលិស "ដ៏ធំ" នៅតាមដងផ្លូវដើម្បីចាត់ការក្រុមបាតុករតាមនិតិវិធីច្បាប់។

នៅទីក្រុង Nanterre ស្រុកកំណើតរបស់ Nahel អភិបាលក្រុង Patrick Jarry បាននិយាយថា គាត់រីករាយដែលអំពើហិង្សាបានថយចុះ លោកក៏អំពាវនាវឲ្យរដ្ឋាភិបាលបារាំងស្វែងរកយុត្តិធម៍ដល់ជនរងគ្រោះ និងសងជាប្រាក់សំណងទៅកាន់គ្រួសារគេផងដែរ។

បណ្តាញដឹកជញ្ជូន Ile-de-France បាននិយាយថា រយៈពេលប្រាំមួយថ្ងៃនៃកុប្បកម្មបានបណ្តាលឱ្យខូចខាតដល់ការដឹកជញ្ជូនសាធារណៈដែលមានតម្លៃរាប់លានអឺរ៉ូនៅក្នុងតំបន់ប៉ារីស។ ឡានក្រុង និងរថភ្លើងនៅក្នុងតំបន់ប៉ារីសនឹងត្រូវផ្អាកម្តងទៀតម្សិលមិញនេះ ខណៈពេលដែលប្រធានាធិបតី Macron បានស្នើសុំឱ្យក្រសួងមហាផ្ទៃរក្សាវត្តមានប៉ូលិស "ដ៏ធំ" នៅទូទាំងប្រទេសបារាំង ដើម្បីធានា "កុំឲ្យមានការវិលត្រឡប់មកជួបជុំគ្នាវិញនៃក្រុមបាតករ" ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gérald Darmanin បានបញ្ជាក់ថា មន្ត្រីប្រមាណ ៤៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសក្នុងរយៈពេលបីយប់ចុងក្រោយនេះ ហើយនឹងចេញនៅតាមផ្លូវម្តងទៀតនៅថ្ងៃច័ន្ទ។ មនុស្សជាង ១៥០ នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ មានរថយន្តចំនួន ២៩៧ គ្រឿងត្រូវបានភ្លើងឆេះ ខណៈដែលអគារចំនួន ៣៤ ត្រូវបានខូចខាត។

កាលពីចុងសប្តាហ៍ ក្រុមគ្រួសាររបស់ Nahel ដែលជាក្មេងជំទង់ដែលត្រូវបានសម្លាប់ដោយប៉ូលីស បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សា។ ជីដូនរបស់គាត់បានចោទប្រកាន់ពួកកុប្បកម្មថាបានប្រើការស្លាប់របស់ Nahel ជាលេស ហើយបានជំរុញឱ្យពួកគេបញ្ឈប់ការបំផ្លាញទំនិញសាធារណៈក្នុងប្រទេសជាបន្ទាន់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កុប្បកម្មបារាំង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង