Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គ្រូបង្ហាត់«របាំព្រះរាជទ្រព្យ»សល់ពីទសវត្ស៦០ទទួលមរណភាពនៅព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលមរណភាព ក្នុងជន្មាយុ ៧៧ឆ្នាំ វេលាម៉ោង៤៖០០ព្រឹក នាថ្ងៃទី០៤ កក្កដា។ លោកជំទាវ ម៉ិញ កុសនី ជាសិល្បករផ្នែករបាំព្រះរាជទ្រព្យ ចាប់តាំងពីកំឡុងចុងទសវត្សទី៦០មក និងជាគ្រូរបាំព្រះរាជទ្រព្យ ផងដែរ។

ក្នុងកំឡុងទសវត្សទី៨០ដល់៩០នោះ លោកជំទាវ ម៉ិញ កុសនី ធ្លាប់ធ្វើជាសាស្ត្រាចារ្យបង្ហាត់ជំនាញសិល្បៈរបាំបុរាណដល់ កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយជាច្រើននាក់ រហូតមកដល់ពេលនេះ កូនសិស្សទាំងអស់របស់គាត់ ក៏បានក្លាយជាអ្នកបន្តវេនស្នងមរតកសិល្បៈវប្បធម៌ជាតិដ៏ល្អផូរផង់ នេះថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង