Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ខេត្តត្បូងឃ្មុំដាំកូនឈើ៥ពាន់ដើម ដើម្បីប្រែក្លាយជាសហគមន៍បៃតងគំរូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២ កក្កដា បានប្រារព្ធពិធីដាំកូនឈើចំនួន ៥០០០ដើម ក្រោមប្រធានបទ «យើងរួមគ្នាបង្កើតភូមិបៃតង» ដែលស្ថិតក្នុងនៅភូមិខ្ពប២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះរៀបចំក្នុងគោលបំណង ឲ្យប្រជាសហគមន៍ភូមិខ្ពប២ ដាំដើមឈើដើម្បីរៀបចំសោភ័ណភាពសហគមន៍របស់ពួកគេ ឲ្យប្រែក្លាយជាសហគមន៍បៃតងគំរូ និងជាពិសេសឲ្យទៅជាសហគមន៍ទេសចរណ៍មូស្លីម (Muslim Community Tourism) ដែលជាគោលដៅទេសចរណ៍មួយ ជាពិសេសទេសចរមូស្លីម។

ប្រជាសហគមន៍ភូមិខ្ពប២ ដាំដើមឈើដើម្បីរៀបចំសោភ័ណភាពសហគមន៍របស់ពួកគេ ឲ្យប្រែក្លាយជាសហគមន៍បៃតងគំរូ និងជាពិសេសឲ្យទៅជាសហគមន៍ទេសចរណ៍មូស្លីម (Muslim Community Tourism) ដែលជាគោលដៅទេសចរណ៍មួយ ជាពិសេសទេសចរមូស្លីម ។ ខេត្តត្បូងឃ្មុំជាខេត្តដែលមានសក្តានុពលទេសចរណ៍ជាច្រើន ក្នុងនោះ ផលិតផលទេសចរណ៍នៅតាមសហគមន៍ខ្មែរឥស្លាម ក៏ចាត់ទុក និងអាចរៀបចំ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍មូស្លីម ដោយសារមានផលិតផលជាច្រើនទាំងនោះមានប្រវត្តិ និងអាយុកាលយូរឆ្នាំមកម្ល៉េះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង