ភ្នំពេញ៖ ក្រុមមួកខៀវអង្គការសហប្រជាជាតិកម្ពុជាចំនួន៤នាក់បានឆ្លងកូវីដ១៩ពីប្រទេសម៉ាលី បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានធ្វើតេស្តជាលើកទី២ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០ដែលទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩។
ក្រុមមួកខៀវអង្គការចំនួន៤នាក់ក្នុងចំណោម៨០ បានវិលត្រឡប់មកពីប្រទេសម៉ាលីមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ដែលតេស្តលើកទី១ គឺអវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័យក្នុងមណ្ឌលកងទ័ពអង្គសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ។

