Img 1426
Swift cc time

ក្លឹបប្រដាល់«គុនខ្មែរ»នៅឡុងប៊ិចផ្លាស់ប្តូរទីតាំង ក្រោយបើកដំណើរការ៣៦ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Thomas R. Cordova

អាម៉េរិក៖ ក្លឹបប្រដាល់សេរីខ្មែរ នៅទីក្រុងឡុងប៊ិច នឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំង ក្រោយបើកបានរយៈពេល៣៦ឆ្នាំ។ ការសម្រេចប្ដូរទីតាំងដោយសារតែ The Long Beach Rescue Mission ប្រើប្រាស់ទីតាំងនោះ ដើម្បីសាងសង់កន្លែងស្នាក់នៅ សម្រាប់ជនគ្មានទីជម្រក។

Ron Smith ជាគ្រូបង្គោល បានឲ្យដឹងថា ក្លឹបប្រដាល់សេរី នឹងផ្លាស់ប្ដូរទីតាំងនៅថ្ងៃទី១ សីហា ខាងមុខនេះ។ ហើយមានទីតាំងពីរនៅក្នុងចិត្ត ដែលមានទីតាំងនៅក្នុង Cambodia Town។

លោក Jeff Levine នាយកប្រតិបត្តិ The Long Beach Rescue Mission បាននិយាយថា អគារនេះត្រូវបានទិញប្រហែលកាលពី៩ឆ្នាំមុន ហើយនៅខែមករា ឆ្នាំ២០២២ បានចាប់ផ្តើមពិនិត្យឃើញថាជាទីតាំងល្អ សម្រាប់ធ្វើជាជម្រក សម្រាប់មនុស្សពិការ។ បន្ថែមពីនេះ ផ្ទះ Samaritan House នៅលើរុក្ខវិថី Pacific របស់អង្គការ ដែលមានសម្រាប់មនុស្សទាំងនេះ ត្រូវបានសាងសង់នៅចុងទសវត្សរ៍ទី៨០ ហើយមិនបំពេញតាមតម្រូវការដែលមានសព្វថ្ងៃនេះ បានទេ។

គួរបញ្ជាក់ថា ក្លឹបប្រដាល់សេរីខ្មែរ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក អ៊ុំ រី ដែលជាជើងឯកប្រដាល់សេរី។ នៅអាយុ២៣ឆ្នាំ លោក រី បានក្លាយជាជើងឯកជាតិនៅកម្ពុជា ហើយរយៈពេល១៥ឆ្នាំ លោកបានទៅប្រកួតនៅអាស៊ីអាគ្នេយ៍ និងឈ្នះជាង២៥០ដង៕

រូបភាព៖ Thomas R. Cordova


Khcct banner

អត្ថបទទាក់ទង