អាម៉េរិក៖ ក្រុមហ៊ុន Ocean Gates ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរទៅទស្សនកិច្ចខ្មោចកប៉ាល់ទីតានិចបានប្រកាសកញ្ចប់ដំណើរទស្សនកិច្ចថ្មីទៅមើលសាកសពនៃកប៉ាល់ទីតានិចការប្រកាសនេះធ្វើឡើង ១០ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រអាម៉េរិកបានប្រកាសថា កប៉ាល់ TITAN បានលិចលង់ ដោយបានសម្លាប់មនុស្សនៅលើនាវាទាំង ៥នាក់ ដែលកំពុងធ្វើដំណើរទៅមើលការលិចកប៉ាល់ទីតានិច។
ក្រុមហ៊ុនយក្ស Ocean Gate កំពុងរៀបចំដំណើរទេសចរណ៍ទៅមើលកប៉ាល់ TITANIC និងប្រជុំកោះ Azores ក្នុងប្រទេសព័រទុយហ្គាល់ និងទៅកាន់ Bahamas ផងដែរ។ ក្រុមហ៊ុនបានប្រកាសកាលបរិច្ឆេទចំនួនពីរសម្រាប់បេសកកម្មបន្ទាប់គឺថ្ងៃទី ១២-២០ ខែមិថុនា និងថ្ងៃទី ២១-២៩ ខែមិថុនា ឆ្នាំ ២០២៤។
យោងតាមរបាយការណ៍របស់ Independent បានឲ្យដឹងថាតម្លៃសំបុត្រក្នុងម្នាក់ដើម្បីទៅទស្សនាកប៉ាល់ទីតានិចគឺមានតម្លៃ ២៥ម៉ឺនដុល្លារ ដោយដំណើរទស្សនកិច្ចនេះគឺមានរយៈពេលមួយសប្តាហ៍រាប់តាំងពីជិះកប៉ាល់ និងចុះទៅមើលផ្នែកខាងក្នុងនៃកប៉ាល់ទីតានិចផងដែរ៕