Cctimesw1140xh150cm copy

«កាបូបមីក្រូទស្សន៍»តូចជាងគ្រាប់អំពិល តម្លៃជាង៦ម៉ឺនដុល្លារកំពុងរងចាំម្ចាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ កាបូបមីក្រូទស្សន៍ MSCHF កំពុងត្រូវបានដាក់លក់ក្នុងតម្លៃ ៦៣,៧៥០ ដុល្លារ (£50,569) ក្នុងការដាក់ដេញថ្លៃ ហើយមីក្រូទស្សន៍នេះ ត្រូវបានរចនាដូចជារូបកាបូប ដោយមានវត្ថុតូចៗមានទំហំ ៦៥៧ x ២២២ x ៧០០ មីក្រូម៉ែត្រ។ សមាគមសិល្បៈ MSCHF ដែលមានមូលដ្ឋាននៅទីក្រុង Brooklyn នៃសហរដ្ឋអាម៉េរិកត្រូវបានគេទទួលស្គាលថាជាក្រុមហ៊ុនផលិតវត្ថុចម្លែកៗដោយថ្មីៗនេះក្រុមហ៊ុនក៏បានផលិតកាបូបមីក្រូទស្សន៍មានធំហំតូចល្អិតផងដែរ ដែលតម្លៃថ្លៃមិនធ្លាប់មានពីមុនមក។

ការបូបនេះត្រូវបានផលិតឡើងដោយធ្វើពីជ័រ photopolymer ហើយត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីបង្កើតគំរូ និងរចនាសម្ព័ន្ធមេកានិចតូចៗ។ កាបូបមីក្រូទស្សន៍ដែលមានអេក្រង់ឌីជីថលអាចបញ្ជាទិញរបស់របរតាមអ៊ីនធឺណិតបាន។ ការបូបពិសេសនេះក៏ជាប្រភេទ Chip ដាក់នៅក្នុងដៃហើយអតិថិជនបន្ទាប់ពីទិញហើយក៏អាចប្រើប្រាស់ដូចជាកាតធនាគារ និងចាយវាយបានធម្មតាដែរ យ៉ាងណាមិញជុំវិញនៃសុវត្ថិភាពក្នុងការដាក់កាបូបដ៏តូចក្នុងដៃពុំទាន់មានអ្នកជំនាញចេញមុខមកធានាសុវត្ថិភាពរឿងនេះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង