អាម៉េរិក៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានគូសបញ្ជាក់ថាអង្គការណាតូមិនមានគម្រោងពិភាក្សាអំពីដំណើរការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលខែកក្កដារបស់ខ្លួននៅទីក្រុង Vilnius ឡើយ លោកអះអាងថាកិច្ចការបន្ទាន់បំផុតសម្រាប់ពេលនេះ គឺគាំទ្រទីក្រុងគៀវ ក្នុងការប្រយុទ្ធជាមួយទីក្រុងមូស្គូ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល លោក Stoltenberg បានអះអាងថាការចូលជាសមាជិណាតូរបស់អ៊ុយក្រែនគឺយើងមិនទាន់អាចជជែកគ្នាឥឡូវបាននោះទេ ដោយឥឡូវយើងគួរតែផ្តោតទៅលើការជួយអ៊ុយក្រែនដើម្បីយកឈ្នះសង្រ្គាមជាមួយរុស្សីសិន។ ខ្ញុំសន្យា និងជឿជាក់ថាសមាជិកណាតូទាំងអស់និងបោះឆ្នោតគាំទ្រអ៊ុយក្រែនក្នុងការក្លាយខ្លួនជាសមាជិកពេញសិទ្ធរបស់អង្កការណាតូនាពេលខាងមុខជាក់ជាមិនខាន។
មន្ត្រីកំពូលរបស់អង្គការអូតង់បានបន្តបញ្ជាក់ជាថ្មីថាសមាជិកទាំងអស់នៃប្លុកដែលដឹកនាំដោយអាម៉េរិកយល់ស្របថាអ៊ុយក្រែននឹងក្លាយជាសមាជិកនៅទីបំផុត។ លោកបានកត់សម្គាល់ថា សម្ព័ន្ធភាពជឿជាក់ថា “វាមិនមែនសម្រាប់រុស្ស៊ីទេ ប៉ុន្តែសម្រាប់សម្ព័ន្ធមិត្តណាតូ និងអ៊ុយក្រែន ដើម្បីសម្រេចថាពេលណាដល់ពេលដែលត្រូវឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូ”។
សម្រាប់ប្រមុខមេណាតូរូបនេះ ភារកិច្ចសំខាន់បំផុតរបស់អង្គការណាតូនាពេលបច្ចុប្បន្នគឺការបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែនក្នុងសង្រ្គាមមួយនេះដើម្បីធានាថាខ្លួនមានជ័យជំនះនៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។
ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានប្រកែកអស់រយៈពេលជាច្រើនឆ្នាំប្រឆាំងនឹងការពង្រីកអង្គការណាតូ ដោយពណ៌នាបញ្ហានេះថាជាកង្វល់សន្តិសុខដ៏សំខាន់។ មន្ត្រីរុស្ស៊ីក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា ការជំរុញរបស់អ៊ុយក្រែនឱ្យចូលរួមសម្ព័ន្ធភាព គឺជាហេតុផលសំខាន់មួយសម្រាប់យុទ្ធនាការយោធាដែលកំពុងបន្តនៅក្នុងប្រទេសជិតខាងរបស់ខ្លួន៕