Cctimesw1140xh150cm copy

ស្លាប់ជាង៧នាក់ក្រោយអគារផ្ទះល្វែងនៅអេហ្ស៊ីបដួលរលំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អេហ្ស៊ីប៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ នៅក្នុងហេតុការណ៍ដួលរលំនៃអគារកម្ពស់ ១៣ ជាន់នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអេហ្ស៊ីបក្នុងតំបន់ Alexandria (អេឡិចស៊ីនទ្រា) បានកើនឡើងដល់ ៧ នាក់គិតមកដល់ថ្ងៃនេះ ។

ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស ៣ នាក់បន្ថែមទៀត ដោយកាលពីថ្ងៃចន្ទកន្លងទៅបន្ទាប់មកក៏រកឃើញសាកសពចំនួន ៤ នាក់ ក្រោមកំទេចកំទីនៃអគារដែលបានដួលរលំ និងមានមនុស្ស ៤ នាក់ផ្សេងទៀតដែលរងរបួសក្នុងការបាក់នោះ។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តរក ជនរងគ្រោះដែលបានបាត់ខ្លួន។

អ្នកស្រី Doaa ដែលត្រូវបានជួយសង្គ្រោះដោយអព្ភូតហេតុនោះ បាននិយាយថា ដំបូងឡើយខ្ញុំកំពុងតែគេងក្រោយមកមួយសន្ទុះស្រាប់តែលឺសម្លេងបាក់រលំ និងសម្លេងស្រែកជាខ្លាំងពីអ្នកជិតខាង។ លោកស្រីបន្តថាភ្លាមៗនោះលោកស្រីក៏បានចាកចេញពីកន្លែងកើតហេតុនិងស្វែងរកអ្នកជួយសង្រ្គោះ។ អាជ្ញាធរបានប្រកាសថា នឹងចាប់ខ្លួនម្ចាស់អគារ និងអ្នកដែលបានសាងសង់អគារដោយខុសច្បាប់ ដែលបណ្ដាលឲ្យអគារត្រូវដួលរលំមួយចំហៀងនៃអគារ។។ អ្នកជំនាញវិស្វករក្នុងប្រទេស កំពុងសិក្សាបន្ថែមអំពីរអគារដើម្បីការពារផ្ទះប្រជាពលរដ្ឋ ហើយផ្នែកទីពីរនៃអគារអាចនឹងរុះរើចេញផងដែរ។

លោក Mohamed Taher El Sherif អភិបាលក្រុង Alexandria បានឲ្យដឹងថា អ្នកជំនាញនៅកន្លែងកើតហេតុបានព្រមានថាសោកនាដកម្មចុងក្រោយនេះគឺជាភស្តុតាងនៃអំពើពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងវិស័យសំណង់របស់ទីក្រុង។ ហើយអគារនេះត្រូវបានរុះរើកាលពីមុន ប៉ុន្តែម្ចាស់ បានបន្តសាងសង់ឡើងវិញដោយខុសច្បាប់ម្តងទៀត ដែលបង្ហាញថាមានការរំលោភនៃការអនុវត្តច្បាប់។ នៅក្នុងទីក្រុងនេះមានអគារចាស់ៗជាង ៧,០០០ អគារ ដែលអាចប្រឈមនឹងការដួលរលំគ្រប់ពេល ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង