Img 1426
Swift cc time

រកឃើញវត្ដមានសត្វព្រៃ៧ប្រភេទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ពោធិ៍សាត់៖ ក្រុមការងារគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩-២៦ មិថុនា បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិ ២០គ្រឿង ដែលបានដាក់សិក្សារយៈពេលជាង ៣ខែ ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗ។ ក្នុងនោះគេរកឃើញ វត្តមានសត្វព្រៃដែលបានចុះក្នុងបញ្ជីក្រហម IUCN ចំនួន ៧ប្រភេទ។

ម៉ាស៊ីនថតស្វ័ប្រវត្តិ ២០គ្រឿង បានដាក់សិក្សារយៈពេលជាង ៣ខែ ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុមប្រភេទកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT) មានតំលៃអភិរក្សក្នុងតំបន់ និងជាសកលដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។

ម៉ាស៊ីនថតស្វ័យប្រវត្តិ ២០គ្រឿង នោះត្រូវបានដោះ ប្រមូលពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ជាលទ្ធផលបឋម បានរកឃើញប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ដូចជា ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក។ ដោយឡែក ប្រភេទសត្វព្រៃជិតផុតពូជ និងប្រភេទកំពុងទទួលរងការគំរាមកំហែង ចំនួន ៣ប្រភេទផ្សេងទៀត រួមមាន ពង្រូល ខ្លាលឿងមាស សត្វយំឬសត្វចាំត្រពាំង៕


Khcct banner

អត្ថបទទាក់ទង