Cctimesw1140xh150cm copy

ន័រវេសចំណាយប្រាក់ជាង១៨លានដុល្លារ ដើម្បីទិញគ្រាប់បែកពីអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានជូនដំណឹង កាលពីថ្ងៃពុធថា មិនមានឧបសគ្គណាមួយក្នុងការលក់គ្រាប់បែក glide ៦០០ គ្រាប់សម្រាប់ប្រទេសន័រវេស ដែលមានតម្លៃសរុបប្រមាណជាង ២៩៣ លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រាប់បែក ក៏ដូចជាការថែទាំ និងជំនួយផងដែរ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឲ្យដឹងថា តាមច្បាប់របស់សហរដ្ឋអាម៉េរិកគឺត្រូវបានទាមទារពីរដ្ឋាភិបាល ក្នុងទីក្រុងអូស្លូ បានបង្កើនសំណើរទិញគ្រាប់បែកតម្លៃ ១៨,៩ លានដុល្លារមានចំនួន ២០ ដល់ ៥៨០ គ្រាប់បន្ថែម។ សេចក្តីជូនដំណឹងរបស់ DSCA បានឲ្យដឹងថាអាវុធនេះជាគ្រាប់បែកអង្កត់ផ្ចិតតូច GBU-៥៣/B Small Diameter Bombs-Increment II (SDB-II) All-Up-Rounds (AUR) ។ ក្រុមហ៊ុនផលិតរបស់វា Raytheon ប្រើឈ្មោះ'StormBreaker'។

យោងតាមក្រុមហ៊ុន Raytheon គ្រាប់បែកនេះអាចប្រើរ៉ាដារលកមីលីម៉ែត្រ អ៊ីនហ្វ្រារ៉េដ និងឡាស៊ែរពាក់កណ្តាលសកម្ម ដើម្បីដឹកនាំខ្លួនវាទៅកាន់គោលដៅ ហើយថែមទាំងអាចដំណើរការក្នុងការបាញ់បាន ដោយស្វាយប្រវត្តទៀតផង។ ការចូលបម្រើសេវាកម្មជាលើកដំបូងនៅចុងឆ្នាំ ២០២០ វាត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ដោយយន្តហោះទម្លាក់គ្រាប់បែក F-១៥ និង F/A-១៨ ក៏ដូចជា F-៣៥s ទោះបីជាវាទាមទារការអាប់ដេតកម្មវិធីនៅឆ្នាំ ២០២២ ក៏ដោយ។ប្រទេសន័រវេសបានទទួលយន្តហោះ F-៣៥ ចំនួន ៣៧ គ្រឿងក្នុងចំណោម ៥២ គ្រឿងដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាម៉េរិក។ យន្តហោះនីមួយៗអាចផ្ទុកគ្រាប់បែក StormBreaker ដល់ទៅ ២៤ គ្រាប់ នៅខាងក្នុង ៨ គ្រាប់ និង ១៦ គ្រាប់នៅលើស្លាបខាងក្រៅ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង